Working Families Tax Credit

អំពីឥណទានពន្ធសម្រាប់គ្រួសារធ្វើការ

ឥណទានពន្ធសម្រាប់គ្រួសារធ្វើការ (Working Families Tax Credit, WFTC) គឺជាការបង្វិលសងប្រាក់ពន្ធដែលជួយដល់អ្នកធ្វើការនៅទីក្រុង Washington និងក្រុមគ្រួសាររបស់ពួកគេឱ្យទទួលបានប្រាក់មកវិញកាន់តែច្រើននៅពេលបង់ពន្ធ។ ប្រាក់បង្វិលសង​ផ្ដល់ត្រលប់មកវិញនូវចំណែកនៃពន្ធលើការលក់ដែលបានបង់ជារៀងរាល់ឆ្នាំ ហើយត្រូវបានយកគំរូតាមកម្មវិធីឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ (Earned Income Tax Credit, EITC)។

កម្មវិធីឥណទានពន្ធសម្រាប់គ្រួសារធ្វើការនឹងផ្តល់ជូនការបង់ប្រាក់ចាប់ពី $325 ដុល្លារដល់ $1,290 ដុល្លារដល់បុគ្គលដែលមានចំណូលទាបទៅមធ្យម ដែលបំពេញតាមតម្រូវការទាមទារភាពមានសិទ្ធិទទួលទទួលបានជាក់លាក់។

តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់?

បុគ្គលនិងក្រុមគ្រួសារមានសិទ្ធិទទួលបានឥណទានពន្ធសម្រាប់គ្រួសារធ្វើការ ប្រសិនបើពួកគេបំពេញតាមតម្រូវការទាមទារទាំងអស់ដូចខាងក្រោម៖

  • មានលេខធានារ៉ាប់រងសង្គមកិច្ចត្រឹមត្រូវ ( Social Security Number, SSN) ឬលេខអត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល ( Individual Taxpayer Identification Number, ITIN)។
  • បានរស់នៅក្នុងទីក្រុង Washington យ៉ាងតិច 183 ថ្ងៃក្នុងឆ្នាំបង់ពន្ធ (ជាងពាក់កណ្តាលឆ្នាំ)។
  • មានអាយុពី 25 ទៅ 64 ឆ្នាំ ឬមានកូនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។
  • បានដាក់របាយការណ៍ពន្ធសហព័ន្ធឆ្នាំ 2024។
  • មានសិទ្ធិទាមទារឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ (Earned Income Tax Credit, EITC) នៅក្នុងរបាយការណ៍បង់ពន្ធឆ្នាំ 2024 របស់ពួកគេ (ឬបំពេញតាមតម្រូវការទាមទារសម្រាប់ឥណទានពន្ធលើប្រាក់ចំណូលដែលរកបាន ប៉ុន្តែត្រូវដាក់ឯកសារដែលមានលេខអត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល)។
    • សូមចូលវិបសាយ www.irs.gov/EITC ដើម្បីស្វែងយល់បន្ថែម។

តើតម្រូវការប្រាក់ចំណូលមានចំនួនប៉ុន្មាន?

ចំនួនក្រេឌីតខុសគ្នាអាស្រ័យលើចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងកម្រិតប្រាក់ចំណូល

ចំនួនក្រេឌីតអតិបរមាមានលំដាប់ពី $335 ដល់ $1,330 អាស្រ័យលើចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (សូមមើលតារាងខាងក្រោម)។ នោះចំនួនទាំងនេះត្រូវបានកាត់បន្ថយដោយផ្អែកលើដែនកំណត់ប្រាក់ចំណូល ដោយផ្អែកទៅលើកម្មវិធីសហព័ន្ធ (Earned Income Tax Credit, EITC)។ ចំនួនក្រេឌីតអប្បបរមាគឺ $50 ដោយមិនគិតពីចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ច្បាប់របស់ទីក្រុង Washington សម្រាប់កូនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ អនុវត្តតាមតម្រូវការទាមទារឥណទានពន្ធ EITC របស់សហព័ន្ធ

អ្នកដាក់ពាក្យអាចរកបានតិចជាងចំនួនទឹកប្រាក់ខាងក្រោមដើម្បីទទួលបានក្រេឌីត។

ចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅលីវ មេគ្រួសារ ឬរៀបការរួច (ការដាក់ឯកសារដាច់ដោយឡែក) រៀបការរួច (ការដាក់ឯកសាររួមគ្នា) បង្វិលសងក្រេឌីតវិញជាអតិបរមា
0 $19,104 $26,214 $335
1 $50,434 $57,554 $660
2 $57,310 $64,430 $995
3 $61,555 $68,675 $1,330

 ដាក់ពាក្យស្នើសុំសម្រាប់ឆ្នាំជាប់ពន្ធមុន  2024  2023  2022

តើត្រូវដាក់ពាក្យសុំដោយរបៀបណា?

អនឡាញ

ដាក់ពាក្យសុំដោយប្រើកម្មវិធី My DOR ដែលជាប្រព័ន្ធដាក់ឯកសារអនឡាញដែលមានសុវត្ថិភាពរបស់យើង។ មានជាភាសាអង់គ្លេស និងអេស្ប៉ាញ។

តាមក្រដាស

ទាញយកពាក្យសុំជា PDF ដើម្បីផ្ញើតាមប្រៃសណីយ៍ ឬប្រគល់ជូនផ្ទាល់ទៅទីតាំង ការិយាល័យណាមួយរបស់យើង(ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។ ទាញយកពាក្យសុំ និងការណែនាំ

Efile

ដាក់ពាក្យសុំដោយប្រើកម្មវិធីសូហ្វរៀបចំពន្ធ។ ពិនិត្យមើលក្រុមហ៊ុនណាខ្លះ ដែលអ្នកអាចដាក់ពាក្យសុំបាន។ ស្វែងរកក្រុមហ៊ុនរៀបចំពន្ធ(ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។ សូមជ្រាបថា ក្រុមហ៊ុនទាំងនេះអាចគិតថ្លៃសេវា ដើម្បីប្រើប្រាស់សេវាកម្មរបស់ពួកគេ។ ស្វែងរក ជំនួយបំពេញឯកសារបង់ពន្ធឥតគិតថ្លៃ ឬតម្លៃទាប(ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

ទទួលជំនួយ

ទទួលបានជំនួយនៅសហគមន៍របស់អ្នក

យើងបានសហការជាមួយ អង្គភាពមូលដ្ឋានទាំងនេះ (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) ដើម្បីផ្តល់ជំនួយមូលដ្ឋាននិងបង្កើនការយល់ដឹងអំពីឥណទានពន្ធគ្រួសារធ្វើការ (Working Families Tax Credit)។ ពួកគេអាចផ្តល់ការអប់រំ និងជួយបំពេញឯកសារពាក្យសុំ។

ធនធានឥតគិតថ្លៃបន្ថែម

បន្ថែមពីលើដៃគូសហគមន៍របស់យើង មានធនធានឥតគិតថ្លៃផ្សេងទៀត រួមទាំងការរៀបចំពន្ធស្ម័គ្រចិត្ត និងធនធានហិរញ្ញវត្ថុ។ ស្វែងយល់បន្ថែមទៀត (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

អនុញ្ញាតឱ្យនរណាម្នាក់និយាយប្រាប់យើងអំពីការដាក់ពាក្យសុំរបស់អ្នក។

ប្រសិនបើលោកអ្នកចង់ឱ្យអ្នកផ្សេងទៀតនិយាយប្រាប់យើងទាក់ទងនឹងការដាក់ពាក្យសុំរបស់អ្នក ឬព័ត៌មានគណនីឥណទានពន្ធសម្រាប់គ្រួសារធ្វើការ លោកអ្នកនឹងត្រូវផ្តល់ឱ្យយើងនូវការយល់ព្រមជាលាយលក្ខណ៍អក្សរដោយប្រើសំណុំបែបបទរបស់យើង៖ លិខិតអនុញ្ញាតព័ត៌មានពន្ធសម្ងាត់ (CTIA) (PDF).

ដាក់ពាក្យសុំរបស់អ្នករួចហើយ?

ពិនិត្យមើលស្ថានភាពការសងប្រាក់វិញរបស់អ្នក(ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

ស្នើសុំសំណុំបែបបទឬភាសាដែលមានជម្រើស

ដើម្បីស្នើសុំមាតិកានេះជាសំណុំបែបបទឬភាសាដែលមានជម្រើស សូមហៅទូរសព្ទលេខ 360-763-7300 សូមផ្ញើអ៊ីមែលទៅ DORWFTC@dor.wa.gov, ឬបំពេញ សំណុំបែបបទស្នើសុំភាសាឬសេវាភាសាដែលមានជម្រើស។ អ្នកប្រើប្រាស់ Teletype (TTY) សូមហៅទូរសព្ទទៅលេខ 711

ស្នើសុំការពិនិត្យឡើងវិញ

ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការសម្រេចចិត្តដែលបានធ្វើឡើងអំពីការដាក់ពាក្យសុំឥណទានពន្ធសម្រាប់គ្រួសារធ្វើការ (WFTC) របស់អ្នក លោកអ្នកមានសិទ្ធិស្នើសុំការពិនិត្យឡើងវិញ។ យើងហៅវាថាជា “ញត្តិសម្រាប់ពិនិត្យមើលឡើងវិញ”។

អ្នកអាចស្នើសុំការពិនិត្យឡើងវិញសម្រាប់ស្ថានភាពដូចខាងក្រោម៖

  • ការវាយតម្លៃការទូទាត់ប្រាក់លើស។
  • ការបដិសេធពាក្យសុំ។
  • អ្នកបានទទួលលិខិតសម្រេចពីនាយកដ្ឋាន។

សំណើរសុំពិនិត្យឡើងវិញត្រូវតែ ទទួលបានក្នុងរយៈពេល 30 ថ្ងៃនៃ កាលបរិច្ឆេទលើការសម្រេចចិត្ត ដូចជាកាលបរិច្ឆេទនៅលើលិខិត ឬបទបញ្ជាដែលអ្នកទទួលបាន។ ញត្តិសម្រាប់ការពិនិត្យឡើងវិញដែលបានផ្ញើតាមសេវាប្រៃសណីយ៍សហរដ្ឋអាមេរិក (US Postal Service) ត្រូវបានចាត់ទុកថាបានដាក់ឯកសារតាមកាលបរិច្ឆេទនៃការបោះត្រាលើសំបុត្រប្រៃសណីយ៍។ ញត្តិសម្រាប់ការពិនិត្យឡើងវិញដែលបានដាក់ឯកសារដោយវិធីសាស្រ្តផ្សេងទៀត ត្រូវបានចាត់ទុកថាបានដាក់ឯកសារតាមកាលបរិច្ឆេទដែលទទួលបាន។

របៀបស្នើសុំការពិនិត្យឡើងវិញ

ដើម្បីស្នើសុំការពិនិត្យឡើងវិញ លោកអ្នកត្រូវតែដាក់ញត្តិជាលាយលក្ខណ៍អក្សរ។

ការទូទាត់ប្រាក់លើសចំនួន

ប្រសិនបើលោកអ្នកបានគេវាយតម្លៃលើការទូទាត់ប្រាក់លើសចំនួន លោកអ្នកអាចដាក់ញត្តិសម្រាប់ការពិនិត្យឡើងវិញដោយប្រើជម្រើសមួយក្នុងចំណោមជម្រើសដូចខាងក្រោម៖

ស្ថានភាពផ្សេងទៀត។

សម្រាប់គ្រប់ស្ថានភាពផ្សេងទៀត សូមប្រើ សំណុំបែបបទស្នើសុំការពិនិត្យឡើងវិញលើឥណទានពន្ធសម្រាប់គ្រួសារធ្វើការ.

ការធ្វើជាតំណាងស្របច្បាប់

លោកអ្នកអាចធ្វើជាតំណាងឱ្យខ្លួនអ្នក ឬឱ្យនរណាម្នាក់ធ្វើជាតំណាងឱ្យអ្នក (ដូចជាគណនេយ្យករ ឬអ្នករៀបចំឯកសារពន្ធរបស់អ្នក)។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមានអ្នកតំណាងម្នាក់ លោកអ្នកត្រូវតែបំពេញនិងចុះហត្ថលេខាលើសំណុំបែបបទលិខិតអនុញ្ញាតព័ត៌មានពន្ធសម្ងាត់ ដែលផ្តល់ជូនយើងនូវការអនុញ្ញាតឱ្យពិភាក្សាអំពីព័ត៌មានពន្ធរបស់អ្នកជាមួយអ្នកតំណាងរបស់អ្នកផងដែរ។ ដើម្បីភាពងាយស្រួលរបស់អ្នក សំណុំបែបបទញត្តិមានផ្នែក CTIA សម្រាប់លោកអ្នកចុះហត្ថលេខា។

សូមអញ្ជើញយើងឱ្យបញ្ចេញមតិយោបល់

ដើម្បីអញ្ជើញវាគ្មិនឱ្យធ្វើជាតំណាងឱ្យលោកអ្នក ឬស្ថាប័នរបស់អ្នក សូមផ្ញើអ៊ីមែលទៅ DORWFTC@dor.wa.gov ដើម្បីទទួលបានអ្វីមួយតាមកម្មវិធីកំណត់ពេលវេលាគ្រោងទុក។

គណៈកម្មាធិការប្រឹក្សាយោបល់ផ្សព្វផ្សាយ (Outreach Advisory Committee)

នាយកដ្ឋានប្រាក់ចំណូល (Department of Revenue (DOR) បានបង្កើតគណៈកម្មាធិការប្រឹក្សាយោបល់ផ្សព្វផ្សាយ (Outreach Advisory Committee) ដើម្បីធ្វើ់ឱ្យប្រសើរឡើងបណ្តាញទំនាក់ទំនងជាមួយបុគ្គលដែលស្នើសុំឥណទានពន្ធសម្រាប់គ្រួសារធ្វើការ (WFTC) និងដៃគូដែលជួយលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីថ្មីនេះ។ ស្វែងយល់បន្ថែមទៀត (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

ដាក់ពាក្យបណ្តឹង

ប្រសិនបើលោកអ្នកបានស្នើសុំ ប៉ុន្តែមិនបានទទួល សេវាកម្មនានាពីបុគ្គលិកនៃនាយកដ្ឋានប្រាក់ចំណូល (Department of Revenue) ឬអ្នកតំណាងជាសំណុំបែបបទដែលមានជម្រើស ឬភាសាដែលចូលចិត្ត (រួមទាំងសេវាភាសាប្រើសញ្ញា) លោកអ្នកអាច ដាក់ពាក្យបណ្តឹង

មានសំណួរឬទេ?

អ៊ីមែល DORWFTC@dor.wa.gov ឬហៅទូរសព្ទលេខ 360-763-7300. មានសេវាកម្មអ្នកបកប្រែភាសាផ្ទាល់មាត់។