ឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit គឺជាការសងប្រាក់ពន្ធថ្មីដែលជួយកម្មករនៅទីក្រុងវ៉ាស៊ីនតោន Washington ហើយគ្រួសាររបស់ពួកគេទទួលបានប្រាក់មកវិញកាន់តែច្រើននៅពេលបង់ពន្ធ។ ការសងប្រាក់មកវិញនូវផ្នែកមួយនៃពន្ធលើការលក់ដែលបានបង់ជារៀងរាល់ឆ្នាំ ហើយត្រូវបានយកគំរូតាមកម្មវិធីឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC)។
កម្មវិធីឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit (WFTC) នឹងផ្តល់ជូនការបង់ប្រាក់ចាប់ពី $300 ដុល្លារដល់ $1,200 ដុល្លារដល់បុគ្គលដែលមានចំណូលទាបទៅមធ្យម ដែលបំពេញតាមតម្រូវការទាមទារភាពមានសិទ្ធិទទួលទទួលបានជាក់លាក់។
តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់?
បុគ្គលនិងក្រុមគ្រួសារមានសិទ្ធិទទួលបានឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit ប្រសិនបើពួកគេបំពេញតាមតម្រូវការទាមទារទាំងអស់ដូចខាងក្រោម៖
- មានលេខធានារ៉ាប់រងសង្គមកិច្ចត្រឹមត្រូវ ( Social Security Number (SSN)) ឬលេខអត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល ( Individual Taxpayer Identification Number (ITIN))។
- បានរស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន Washington យ៉ាងតិច 183 ថ្ងៃក្នុងឆ្នាំបង់ពន្ធ (ជាងពាក់កណ្តាលឆ្នាំ)។
- មានអាយុពី 25 ទៅ 64 ឆ្នាំ ឬមានកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- បានដាក់របាយការណ៍ពន្ធសហព័ន្ធឆ្នាំ 2022។
- មានសិទ្ធិទាមទារឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC) នៅក្នុងរបាយការណ៍បង់ពន្ធឆ្នាំ 2022 របស់ពួកគេ (ឬបំពេញតាមតម្រូវការទាមទារឥណទានពន្ធ EITC ប៉ុន្តែត្រូវដាក់ឯកសារដែលមានលេខ ITIN)។
- សូមចូលវិបសាយ www.irs.gov/EITC ដើម្បីស្វែងយល់បន្ថែម។
តើចំនួនប្រាក់ឥណទានជាអ្វី?
ចំនួនទឹកប្រាក់ឥណទានប្រែប្រួលអាស្រ័យលើចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងកម្រិតប្រាក់ចំណូល។
ចំនួនទឹកប្រាក់ឥណទានអតិបរមាមានចាប់ពី $300 ដុល្លារដល់ $1,200 ដុល្លារ អាស្រ័យលើចំនួនកូនដែលមានលក្ខណៈគ្រប់គ្រាន់ (សូមមើលតារាងខាងក្រោម)។ បន្ទាប់មកចំនួនប្រាក់ទាំងនេះត្រូវបានកាត់បន្ថយដោយផ្អែកលើកម្រិតប្រាក់ចំណូល ដោយផ្អែកលើកម្មវិធីឥណទានពន្ធ EITC របស់សហព័ន្ធ។ ចំនួនទឹកប្រាក់ឥណទានអប្បបរមាគឺ $50 ដុល្លារ ដោយមិនគិតពីចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងកម្រិតប្រាក់ចំណូល។ ច្បាប់របស់វ៉ាស៊ីនតោន Washington សម្រាប់កូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អនុវត្តតាមតម្រូវការទាមទារឥណទានពន្ធ EITC របស់សហព័ន្ធ.
ចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ | អ្នកដាក់ពាក្យត្រូវតែធ្វើតិចជាងចំណុចខាងក្រោម | ចំនួនប្រាក់ឥណទានអតិបរមា | |
---|---|---|---|
នៅលីវ | បានរៀបការ (ការបំពេញរួមគ្នា) |
||
0 | $16,480 | $22,610 | $300 |
1 | $43,492 | $49,622 | $600 |
2 | $49,399 | $55,529 | $900 |
3 | $53,057 | $59,187 | $1,200 |
តើត្រូវដាក់ពាក្យសុំដោយរបៀបណា?
អនឡាញ
ដាក់ពាក្យសុំដោយប្រើកម្មវិធី My DOR ដែលជាប្រព័ន្ធដាក់ឯកសារអនឡាញដែលមានសុវត្ថិភាពរបស់យើង។ មានជាភាសាអង់គ្លេស និងអេស្ប៉ាញ។
តាមក្រដាស
ទាញយកពាក្យសុំជា PDF ដើម្បីផ្ញើតាមប្រៃសណីយ៍ ឬប្រគល់ជូនផ្ទាល់ទៅទីតាំង ការិយាល័យណាមួយរបស់យើង។ ទាញយកពាក្យសុំ និងការណែនាំ
Efile
ដាក់ពាក្យសុំដោយប្រើកម្មវិធីសូហ្វរៀបចំពន្ធ។ ពិនិត្យមើលក្រុមហ៊ុនណាខ្លះ ដែលអ្នកអាចដាក់ពាក្យសុំបាន។ ស្វែងរកក្រុមហ៊ុនរៀបចំពន្ធ។ សូមជ្រាបថា ក្រុមហ៊ុនទាំងនេះអាចគិតថ្លៃសេវា ដើម្បីប្រើប្រាស់សេវាកម្មរបស់ពួកគេ។ ស្វែងរក ជំនួយបំពេញឯកសារបង់ពន្ធឥតគិតថ្លៃ ឬតម្លៃទាប(ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។
ទួលជំនួយ
- ទទួលបានជំនួយនៅសហគមន៍របស់អ្នក។
- ធនធានឥតគិតថ្លៃបន្ថែម។
- អនុញ្ញាតឱ្យនរណាម្នាក់និយាយប្រាប់យើងអំពីការដាក់ពាក្យសុំរបស់អ្នក។ ការផ្តល់សិទ្ធិអនុញ្ញាតព័ត៌មានពន្ធសម្ងាត់។
- ដាក់ពាក្យសុំរបស់អ្នករួចហើយ? ពិនិត្យមើលស្ថានភាពការសងប្រាក់វិញរបស់អ្នក (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។
- ស្នើសុំសំណុំបែបបទភាសាឬសេវាភាសាដែលមានជម្រើស។
- របៀបស្នើសុំការពិនិត្យឡើងវិញ។
- ដាក់ពាក្យបណ្តឹង។