នាយកដ្ឋានប្រាក់ចំណូល (Department of Revenue) បានប្តេជ្ញាចិត្តក្នុងការធានាថាអតិថិជនទាំងអស់ត្រូវចាត់ទុកដោយការគោរព និងអាចទទួលបានសេវាកម្មរបស់ខ្លួន។ យើងលើកទឹកចិត្តឱ្យលោកអ្នកដាក់សំណើ ប្រសិនបើលោកអ្នកត្រូវការជំនួយពិសេស ការចូលប្រើ ឬឯកសារជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស។
បច្ចុប្បន្នគេហទំព័រ និងការដាក់ពាក្យតាមអនឡាញដែលអាចមានជាភាសាអង់គ្លេស និងអេស្ប៉ាញ ហើយ ខិត្តប័ណ្ណព័ត៌មាន អាចមានជាភាសាជាច្រើន។ ពាក្យសុំជាក្រដាស មានជាភាសាអារ៉ាប់ អង់គ្លេស ខ្មែរ កូរ៉េ ម៉ាសាលេស រុស្ស៊ី ចិនសាមញ្ញ សូម៉ាលី អេស្ប៉ាញ តាកាឡុក ចិនបុរាណ អ៊ុយក្រែន និងវៀតណាម។
យើងផ្តល់ជូនអ្នកបកប្រែភាសា និងព័ត៌មានជាលាយលក្ខណ៍អក្សរជាភាសាផ្សេងទៀត ឬទម្រង់ដែលមានជម្រើស (ការបោះពុម្ពជាអក្សរធំ អក្សរសម្រាប់មនុស្សខ្វាក់ សម្លេង វីដេអូ អេឡិចត្រូនិក) មិនដោយគិតថ្លៃទេ.
ដើម្បីស្នើសុំអ្នកបកប្រែភាសា
សូមហៅទូរស័ព្ទលេខ៖ 360-763-7300។
ដើម្បីដាក់ជូនពិនិត្យសំណើសម្រាប់ភាសាផ្សេងទៀត ឬទម្រង់ដែលមានជម្រើស
អនឡាញ៖ សូមប្រើសំណុំបែបបទនេះដើម្បី ដាក់សំណើ.
សូមហៅទូរស័ព្ទ៖ 360-763-7300
អ្នកប្រើប្រាស់ Teletype (TTY)៖ 711
លោកអ្នកអាចរំពឹងទុកថានឹងទទួលដំណឹងពីនរណាម្នាក់ក្នុងរយៈពេល 2 ថ្ងៃនៃថ្ងៃធ្វើការ។
ប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការបំពេញពាក្យសុំ សូមមើលធនធានបន្ថែម។