ឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit គឺជាការសងប្រាក់ពន្ធថ្មីដែលជួយកម្មករនៅទីក្រុងវ៉ាស៊ីនតោន Washington ហើយគ្រួសាររបស់ពួកគេទទួលបានប្រាក់មកវិញកាន់តែច្រើននៅពេលបង់ពន្ធ។ ការសងប្រាក់មកវិញនូវផ្នែកមួយនៃពន្ធលើការលក់ដែលបានបង់ជារៀងរាល់ឆ្នាំ ហើយត្រូវបានយកគំរូតាមកម្មវិធីឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC)។

កម្មវិធីឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit (WFTC) នឹងផ្តល់ជូនការបង់ប្រាក់ចាប់ពី $300 ដុល្លារដល់ $1,200 ដុល្លារដល់បុគ្គលដែលមានចំណូលទាបទៅមធ្យម ដែលបំពេញតាមតម្រូវការទាមទារភាពមានសិទ្ធិទទួលទទួលបានជាក់លាក់។

តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់?

បុគ្គលនិងក្រុមគ្រួសារមានសិទ្ធិទទួលបានឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit ប្រសិនបើពួកគេបំពេញតាមតម្រូវការទាមទារទាំងអស់ដូចខាងក្រោម៖

  • មានលេខធានារ៉ាប់រងសង្គមកិច្ចត្រឹមត្រូវ ( Social Security Number (SSN)) ឬលេខអត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល ( Individual Taxpayer Identification Number (ITIN))។
  • បានរស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន Washington យ៉ាងតិច 183 ថ្ងៃក្នុងឆ្នាំបង់ពន្ធ (ជាងពាក់កណ្តាលឆ្នាំ)។
  • មានអាយុពី 25 ទៅ 64 ឆ្នាំ ឬមានកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • បានដាក់របាយការណ៍ពន្ធសហព័ន្ធឆ្នាំ 2022។
  • មានសិទ្ធិទាមទារឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC) នៅក្នុងរបាយការណ៍បង់ពន្ធឆ្នាំ 2022 របស់ពួកគេ (ឬបំពេញតាមតម្រូវការទាមទារឥណទានពន្ធ EITC ប៉ុន្តែត្រូវដាក់ឯកសារដែលមានលេខ ITIN)។
    • សូមចូលវិបសាយ www.irs.gov/EITC ដើម្បីស្វែងយល់បន្ថែម។

តើចំនួនប្រាក់ឥណទានជាអ្វី?

ចំនួនទឹកប្រាក់ឥណទានប្រែប្រួលអាស្រ័យលើចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងកម្រិតប្រាក់ចំណូល។

ចំនួនទឹកប្រាក់ឥណទានអតិបរមាមានចាប់ពី $300 ដុល្លារដល់ $1,200 ដុល្លារ អាស្រ័យលើចំនួនកូនដែលមានលក្ខណៈគ្រប់គ្រាន់ (សូមមើលតារាងខាងក្រោម)។ បន្ទាប់មកចំនួនប្រាក់ទាំងនេះត្រូវបានកាត់បន្ថយដោយផ្អែកលើកម្រិតប្រាក់ចំណូល ដោយផ្អែកលើកម្មវិធីឥណទានពន្ធ EITC របស់សហព័ន្ធ។ ចំនួនទឹកប្រាក់ឥណទានអប្បបរមាគឺ $50 ដុល្លារ ដោយមិនគិតពីចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងកម្រិតប្រាក់ចំណូល។ ច្បាប់របស់វ៉ាស៊ីនតោន Washington សម្រាប់កូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អនុវត្តតាមតម្រូវការទាមទារឥណទានពន្ធ EITC របស់សហព័ន្ធ.

ចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកដាក់ពាក្យត្រូវតែធ្វើតិចជាងចំណុចខាងក្រោម ចំនួនប្រាក់ឥណទានអតិបរមា
  មេគ្រួសារ, នៅលីវ, រៀបការធ្វើឯកសារពន្ធដាច់ដោយឡែកពីគ្នា រៀបការធ្វើឯកសារពន្ធរួមគ្នា  
0 $16,480 $22,610 $300
1 $43,492 $49,622 $600
2 $49,399 $55,529 $900
3 $53,057 $59,187 $1,200

 

តើត្រូវដាក់ពាក្យសុំដោយរបៀបណា?

អនឡាញ

ដាក់ពាក្យសុំដោយប្រើកម្មវិធី My DOR ដែលជាប្រព័ន្ធដាក់ឯកសារអនឡាញដែលមានសុវត្ថិភាពរបស់យើង។ មានជាភាសាអង់គ្លេស និងអេស្ប៉ាញ។

តាមក្រដាស

ទាញយកពាក្យសុំជា PDF ដើម្បីផ្ញើតាមប្រៃសណីយ៍ ឬប្រគល់ជូនផ្ទាល់ទៅទីតាំង ការិយាល័យណាមួយរបស់យើង (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។ ទាញយកពាក្យសុំ និងការណែនាំ

Efile

ដាក់ពាក្យសុំដោយប្រើកម្មវិធីសូហ្វរៀបចំពន្ធ។ ពិនិត្យមើលក្រុមហ៊ុនណាខ្លះ ដែលអ្នកអាចដាក់ពាក្យសុំបាន។ ស្វែងរកក្រុមហ៊ុនរៀបចំពន្ធ (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។ សូមជ្រាបថា ក្រុមហ៊ុនទាំងនេះអាចគិតថ្លៃសេវា ដើម្បីប្រើប្រាស់សេវាកម្មរបស់ពួកគេ។ ស្វែងរក ជំនួយបំពេញឯកសារបង់ពន្ធឥតគិតថ្លៃ ឬតម្លៃទាប (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

 

ទួលជំនួយ