Crédito Tributario para Familias Trabajadoras

ឥណទានពន្ធសម្រាប់គ្រួសារធ្វើការ

ឥណទានពន្ធសម្រាប់គ្រួសារធ្វើការ (Working Families Tax Credit, WFTC) គឺជាការបង្វិលសងប្រាក់ពន្ធដែលជួយដល់អ្នកធ្វើការនៅទីក្រុង Washington និងក្រុមគ្រួសាររបស់ពួកគេឱ្យទទួលបានប្រាក់មកវិញកាន់តែច្រើននៅពេលបង់ពន្ធ។ ប្រាក់បង្វិលសង ផ្ដល់ត្រលប់មកវិញនូវចំណែកនៃពន្ធលើការលក់ដែលបានបង់ជារៀងរាល់ឆ្នាំ ហើយត្រូវបានយកគំរូតាមកម្មវិធីឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ (Earned Income Tax Credit, EITC)។

ឥណទានពន្ធសម្រាប់គ្រួសារធ្វើការ នឹងផ្តល់ជូនការបង់ប្រាក់ចាប់ពី $335 ដុល្លារដល់ $1,330 ដុល្លារដល់បុគ្គលដែលមានចំណូលទាបទៅមធ្យម ដែលបំពេញតាមតម្រូវការទាមទារភាពមានសិទ្ធិទទួលទទួលបានជាក់លាក់។

តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់?

បុគ្គលនិងក្រុមគ្រួសារមានសិទ្ធិទទួលបានឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit ប្រសិនបើពួកគេបំពេញតាមតម្រូវការទាមទារទាំងអស់ដូចខាងក្រោម៖

  • មានលេខធានារ៉ាប់រងសង្គមកិច្ចត្រឹមត្រូវ ( Social Security Number, SSN) ឬលេខអត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល ( Individual Taxpayer Identification Number, ITIN)។
  • បានរស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន Washington យ៉ាងតិច 183 ថ្ងៃក្នុងឆ្នាំបង់ពន្ធ (ជាងពាក់កណ្តាលឆ្នាំ)។
  • មានអាយុពី 25 ទៅ 64 ឆ្នាំ ឬមានកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • បានដាក់របាយការណ៍ពន្ធសហព័ន្ធឆ្នាំ 2025។
  • មានសិទ្ធិទាមទារឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC) នៅក្នុងរបាយការណ៍បង់ពន្ធឆ្នាំ 2025 របស់ពួកគេ (ឬបំពេញតាមតម្រូវការទាមទារឥណទានពន្ធ EITC ប៉ុន្តែត្រូវដាក់ឯកសារដែលមានលេខ ITIN)។
    • សូមចូលវិបសាយ www.irs.gov/EITC ដើម្បីស្វែងយល់បន្ថែម។

តើតម្រូវការប្រាក់ចំណូលមានចំនួនប៉ុន្មាន?

ចំនួនក្រេឌីត 2025 ខុសគ្នាអាស្រ័យលើចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងកម្រិតប្រាក់ចំណូល

ចំនួនក្រេឌីតអតិបរមាមានលំដាប់ពី $335 ដល់ $1,330 អាស្រ័យលើចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ នោះចំនួនទាំងនេះត្រូវបានកាត់បន្ថយដោយផ្អែកលើដែនកំណត់ប្រាក់ចំណូល ស្រដៀងទៅនឹងកម្មវិធីសហព័ន្ធ, (Earned Income Tax Credit, EITC) ។ ចំនួនក្រេឌីតអប្បបរមាគឺ $50 ដោយមិនគិតពីចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ច្បាប់របស់វ៉ាស៊ីនតោន Washington សម្រាប់កូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អនុវត្តតាមតម្រូវការទាមទារឥណទានពន្ធ EITC របស់សហព័ន្

អ្នកដាក់ពាក្យអាចរកបានតិចជាងចំនួនទឹកប្រាក់ខាងក្រោមដើម្បីទទួលបានក្រេឌីត។

ចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅលីវ មេគ្រួសារ ឬរៀបការរួច (ការដាក់ឯកសារដាច់ដោយឡែក) រៀបការរួច (ការដាក់ឯកសាររួមគ្នា) បង្វិលសងក្រេឌីតវិញជាអតិបរមា
0 $19,104 $26,214 $335
1 $50,434 $57,554 $660
2 $57,310 $64,430 $995
3 $61,555 $68,675 $1,330

 ដាក់ពាក្យស្នើសុំសម្រាប់ឆ្នាំជាប់ពន្ធមុន  2024  2023  2022

ទួលជំនួយ

ទទួលបានជំនួយនៅសហគមន៍របស់អ្នក

យើងបានសហការជាមួយ អង្គភាពមូលដ្ឋានទាំងនេះ (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) ដើម្បីផ្តល់ជំនួយមូលដ្ឋាននិងបង្កើនការយល់ដឹងអំពីឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit ។ ពួកគេអាចផ្តល់ការអប់រំ និងជួយបំពេញឯកសារពាក្យសុំ។

ធនធានឥតគិតថ្លៃបន្ថែម

បន្ថែមពីលើដៃគូសហគមន៍របស់យើង មានធនធានឥតគិតថ្លៃផ្សេងទៀត រួមទាំងការរៀបចំពន្ធស្ម័គ្រចិត្ត និងធនធានហិរញ្ញវត្ថុ។ ស្វែងយល់បន្ថែមទៀត (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

អនុញ្ញាតឱ្យនរណាម្នាក់និយាយប្រាប់យើងអំពីការដាក់ពាក្យសុំរបស់អ្នក។

ប្រសិនបើលោកអ្នកចង់ឱ្យអ្នកផ្សេងទៀតនិយាយប្រាប់យើងទាក់ទងនឹងការដាក់ពាក្យសុំរបស់អ្នក ឬព័ត៌មានគណនី WFTC លោកអ្នកនឹងត្រូវផ្តល់ឱ្យយើងនូវការយល់ព្រមជាលាយលក្ខណ៍អក្សរដោយប្រើសំណុំបែបបទរបស់យើង៖ ការផ្តល់សិទ្ធិអនុញ្ញាតព័ត៌មានពន្ធសម្ងាត់ (PDF).

ដាក់ពាក្យសុំរបស់អ្នករួចហើយ?

ពិនិត្យមើលស្ថានភាពការសងប្រាក់វិញរបស់អ្នក(ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

ស្នើសុំសំណុំបែបបទឬភាសាដែលមានជម្រើស

ដើម្បីស្នើសុំមាតិកានេះជាសំណុំបែបបទឬភាសាដែលមានជម្រើស សូមហៅទូរស័ព្ទលេខ 360-763-7300 សូមផ្ញើអ៊ីម៉ែលទៅ DORWFTC@dor.wa.gov, ឬបំពេញ ស្នើសុំសំណុំបែបបទភាសាឬសេវាភាសាដែលមានជម្រើស។ អ្នកប្រើប្រាស់ Teletype (TTY) សូមហៅទូរស័ព្ទទៅលេខ 711

ស្នើសុំការពិនិត្យឡើងវិញ

ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការសម្រេចចិត្តដែលបានធ្វើឡើងអំពីការដាក់ពាក្យសុំ WFTC របស់អ្នក លោកអ្នកមានសិទ្ធិស្នើសុំការពិនិត្យឡើងវិញ។ យើងហៅវាថាជា “ញត្តិសម្រាប់ពិនិត្យមើលឡើងវិញ”។

អ្នកអាចស្នើសុំការពិនិត្យឡើងវិញសម្រាប់ស្ថានភាពដូចខាងក្រោម៖

  • ការវាយតម្លៃការទូទាត់ប្រាក់លើស។
  • ការបដិសេធពាក្យសុំ។
  • អ្នកបានទទួលលិខិតសម្រេចពីនាយកដ្ឋាន។

សំណើរសុំពិនិត្យឡើងវិញត្រូវតែ ទទួលបានក្នុងរយៈពេល 30 ថ្ងៃនៃ កាលបរិច្ឆេទលើការសម្រេចចិត្ត ដូចជាកាលបរិច្ឆេទនៅលើលិខិត ឬបទបញ្ជាដែលអ្នកទទួលបាន។ ញត្តិសម្រាប់ការពិនិត្យឡើងវិញដែលបានផ្ញើតាមសេវាប្រៃសណីយ៍សហរដ្ឋអាមេរិក (US Postal Service) ត្រូវបានចាត់ទុកថាបានដាក់ឯកសារតាមកាលបរិច្ឆេទនៃការបោះត្រាលើសំបុត្រប្រៃសណីយ៍។ ញត្តិសម្រាប់ការពិនិត្យឡើងវិញដែលបានដាក់ឯកសារដោយវិធីសាស្រ្តផ្សេងទៀត ត្រូវបានចាត់ទុកថាបានដាក់ឯកសារតាមកាលបរិច្ឆេទដែលទទួលបាន។

របៀបស្នើសុំការពិនិត្យឡើងវិញ

ដើម្បីស្នើសុំការពិនិត្យឡើងវិញ លោកអ្នកត្រូវតែដាក់ញត្តិជាលាយលក្ខណ៍អក្សរ។

ការទូទាត់ប្រាក់លើសចំនួន

ប្រសិនបើលោកអ្នកបានគេវាយតម្លៃលើការទូទាត់ប្រាក់លើសចំនួន លោកអ្នកអាចដាក់ញត្តិសម្រាប់ការពិនិត្យឡើងវិញដោយប្រើជម្រើសមួយក្នុងចំណោមជម្រើសដូចខាងក្រោម៖

ស្ថានភាពផ្សេងទៀត។

សម្រាប់គ្រប់ស្ថានភាពផ្សេងទៀត សូមប្រើ ញ្ញញត្តិិទាមទារត្រួួតពិិនិិត្យយ Working Families Tax Credit.

ការធ្វើជាតំណាងស្របច្បាប់

លោកអ្នកអាចធ្វើជាតំណាងឱ្យខ្លួនអ្នក ឬឱ្យនរណាម្នាក់ធ្វើជាតំណាងឱ្យអ្នក (ដូចជាគណនេយ្យករ ឬអ្នករៀបចំឯកសារពន្ធរបស់អ្នក)។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមានអ្នកតំណាងម្នាក់ លោកអ្នកត្រូវតែបំពេញនិងចុះហត្ថលេខាលើសំណុំបែបបទលិខិតអនុញ្ញាតព័ត៌មានពន្ធសម្ងាត់ (CTIA) នៃឥណទានពន្ធ WFTC ដែលផ្តល់ជូនយើងនូវការអនុញ្ញាតឱ្យពិភាក្សាអំពីព័ត៌មានពន្ធរបស់អ្នកជាមួយអ្នកតំណាងរបស់អ្នកផងដែរ។ ដើម្បីភាពងាយស្រួលរបស់អ្នក សំណុំបែបបទញត្តិមានផ្នែក CTIA សម្រាប់លោកអ្នកចុះហត្ថលេខា។

សូមអញ្ជើញយើងឱ្យបញ្ចេញមតិយោបល់

ដើម្បីអញ្ជើញវាគ្មិនឱ្យធ្វើជាតំណាងឱ្យលោកអ្នក ឬស្ថាប័នរបស់អ្នក សូមផ្ញើអ៊ីម៉ែលទៅ DORWFTC@dor.wa.gov ដើម្បីទទួលបានអ្វីមួយតាមកម្មវិធីកំណត់ពេលវេលាគ្រោងទុក។

គណៈកម្មាធិការប្រឹក្សាយោបល់ផ្សព្វផ្សាយ (Outreach Advisory Committee)

នាយកដ្ឋានប្រាក់ចំណូល (Department of Revenue (DOR) បានបង្កើតគណៈកម្មាធិការប្រឹក្សាយោបល់ផ្សព្វផ្សាយ (Outreach Advisory Committee) ដើម្បីធ្វើ់ឱ្យប្រសើរឡើងបណ្តាញទំនាក់ទំនងជាមួយបុគ្គលដែលស្នើសុំឥណទានពន្ធគ្រួសារធ្វើការ (WFTC) និងដៃគូដែលជួយលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីថ្មីនេះ។ ស្វែងយល់បន្ថែមទៀត (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

ដាក់ពាក្យបណ្តឹង

ប្រសិនបើលោកអ្នកបានស្នើសុំ ប៉ុន្តែមិនបានទទួល សេវាកម្មនានាពីបុគ្គលិកនៃនាយកដ្ឋានប្រាក់ចំណូល (Department of Revenue) ឬអ្នកតំណាងជាសំណុំបែបបទដែលមានជម្រើស ឬភាសាដែលចូលចិត្ត (រួមទាំងសេវាភាសាប្រើសញ្ញា) លោកអ្នកអាច ដាក់ពាក្យបណ្តឹង

មានសំណួរឬទេ?

អ៊ីម៉ែល DORWFTC@dor.wa.gov ឬហៅទូរស័ព្ទលេខ 360-763-7300. មានសេវាកម្មអ្នកបកប្រែភាសាផ្ទាល់មាត់។