Working Families Tax Credit

ដាក់ពាក្យស្នើសុំឥណទានពន្ធឆ្នាំ 2022

ឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit គឺជាការសងប្រាក់ពន្ធថ្មីដែលជួយកម្មករនៅទីក្រុងវ៉ាស៊ីនតោន Washington ហើយគ្រួសាររបស់ពួកគេទទួលបានប្រាក់មកវិញកាន់តែច្រើននៅពេលបង់ពន្ធ។ ការសងប្រាក់មកវិញនូវផ្នែកមួយនៃពន្ធលើការលក់ដែលបានបង់ជារៀងរាល់ឆ្នាំ ហើយត្រូវបានយកគំរូតាមកម្មវិធីឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC)។

កម្មវិធីឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit (WFTC) នឹងផ្តល់ជូនការបង់ប្រាក់ចាប់ពី $300 ដុល្លារដល់ $1,200 ដុល្លារដល់បុគ្គលដែលមានចំណូលទាបទៅមធ្យម ដែលបំពេញតាមតម្រូវការទាមទារភាពមានសិទ្ធិទទួលទទួលបានជាក់លាក់។

តើនរណាជាអ្នកមានសិទ្ធិស្របច្បាប់?

បុគ្គលនិងក្រុមគ្រួសារមានសិទ្ធិទទួលបានឥណទានពន្ធគ្រួសារធ្វើការ Working Families Tax Credit ប្រសិនបើពួកគេបំពេញតាមតម្រូវការទាមទារទាំងអស់ដូចខាងក្រោម៖

  • មានលេខធានារ៉ាប់រងសង្គមកិច្ចត្រឹមត្រូវ ( Social Security Number (SSN)) ឬលេខអត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល ( Individual Taxpayer Identification Number (ITIN))។
  • បានរស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន Washington យ៉ាងតិច 183 ថ្ងៃក្នុងឆ្នាំបង់ពន្ធ (ជាងពាក់កណ្តាលឆ្នាំ)។
  • មានអាយុពី 25 ទៅ 64 ឆ្នាំ ឬមានកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
  • បានដាក់របាយការណ៍ពន្ធសហព័ន្ធឆ្នាំ 2022។
  • មានសិទ្ធិទាមទារឥណទានពន្ធលើប្រាក់ចំណូលដែលរកបានរបស់សហព័ន្ធ Earned Income Tax Credit (EITC) នៅក្នុងរបាយការណ៍បង់ពន្ធឆ្នាំ 2022 របស់ពួកគេ (ឬបំពេញតាមតម្រូវការទាមទារឥណទានពន្ធ EITC ប៉ុន្តែត្រូវដាក់ឯកសារដែលមានលេខ ITIN)។
    • សូមចូលវិបសាយ www.irs.gov/EITC ដើម្បីស្វែងយល់បន្ថែម។

តើតម្រូវការប្រាក់ចំណូលមានចំនួនប៉ុន្មាន?

ចំនួនក្រេឌីត 2022 ខុសគ្នាអាស្រ័យលើចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងកម្រិតប្រាក់ចំណូល

ចំនួនក្រេឌីតអតិបរមាមានលំដាប់ពី $300 ដល់ $1,200 អាស្រ័យលើចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ នោះចំនួនទាំងនេះត្រូវបានកាត់បន្ថយដោយផ្អែកលើដែនកំណត់ប្រាក់ចំណូល ស្រដៀងទៅនឹងកម្មវិធីសហព័ន្ធ, (Earned Income Tax Credit, EITC) ។ ចំនួនក្រេឌីតអប្បបរមាគឺ $50 ដោយមិនគិតពីចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ច្បាប់របស់វ៉ាស៊ីនតោន Washington សម្រាប់កូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អនុវត្តតាមតម្រូវការទាមទារឥណទានពន្ធ EITC របស់សហព័ន្

អ្នកដាក់ពាក្យអាចរកបានតិចជាងចំនួនទឹកប្រាក់ខាងក្រោមដើម្បីទទួលបានក្រេឌីត។

ចំនួនកុមារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅលីវ មេគ្រួសារ ឬរៀបការរួច (ការដាក់ឯកសារដាច់ដោយឡែក) រៀបការរួច (ការដាក់ឯកសាររួមគ្នា) បង្វិលសងក្រេឌីតវិញជាអតិបរមា
0 $16,480 $22,610 $300
1 $43,492 $49,622 $600
2 $49,399 $55,529 $900
3 $53,057 $59,187 $1,200

តើត្រូវដាក់ពាក្យសុំដោយរបៀបណា?

អនឡាញ

ដាក់ពាក្យសុំដោយប្រើកម្មវិធី My DOR ដែលជាប្រព័ន្ធដាក់ឯកសារអនឡាញដែលមានសុវត្ថិភាពរបស់យើង។ មានជាភាសាអង់គ្លេស និងអេស្ប៉ាញ។

តាមក្រដាស

ទាញយកពាក្យសុំជា PDF ដើម្បីផ្ញើតាមប្រៃសណីយ៍ ឬប្រគល់ជូនផ្ទាល់ទៅទីតាំង ការិយាល័យណាមួយរបស់យើង (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។ ទាញយកពាក្យសុំ និងការណែនាំ

Efile

ដាក់ពាក្យសុំដោយប្រើកម្មវិធីសូហ្វរៀបចំពន្ធ។ ពិនិត្យមើលក្រុមហ៊ុនណាខ្លះ ដែលអ្នកអាចដាក់ពាក្យសុំបាន។ ស្វែងរកក្រុមហ៊ុនរៀបចំពន្ធ (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។ សូមជ្រាបថា ក្រុមហ៊ុនទាំងនេះអាចគិតថ្លៃសេវា ដើម្បីប្រើប្រាស់សេវាកម្មរបស់ពួកគេ។ ស្វែងរក ជំនួយបំពេញឯកសារបង់ពន្ធឥតគិតថ្លៃ ឬតម្លៃទាប (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។

ទួលជំនួយ